វេយ្យាករណ៍

      វេយ្យាករណ៍ គឺការធ្វើឲ្យជាក់ច្បាស់ ការពន្យល់ ឲ្យប្រាកដ។ នៅក្នុងភាសាខ្មែរ បានបែងចែកថ្នាក់ពាក្យជា​ប្រាំបី ដូចជា នាម គុណនាម កិរិយា ឧទានស័ព្ទ ឈ្នាប់ ធ្នាក់ សព្វនាម និង គុណកិរិយា ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ពាក្យនីមួយៗ មានតួនាទីផ្សេងៗគ្នាក្នុងល្បះ​ ឬឃ្លា ។ ថ្នាក់ពាក្យ ក៏មានបែងចែកជាប្រភេទខុសៗគ្នា​។

      នាម ជាពាក្យសម្ដែងឲ្យមនុស្ស សត្វ រុក្ខជាតិ ទីកន្លែង និងស្ថានភាពបែបណាមួយ ។នាម មានប្រាំបីប្រភេទ :

  – នាមសាធារណ៍ ឬ​ សាធារណនាម 

– នាមអសាធារណនាម ឬ អសាធារណ៍ 

– នាមករណ៍ ឬករណនាម 

– នាមការណ៍ ឬ ការណ៍នាម

– អជីវចល

– ជីវចល

– អរូបី

-​​ រូបី

      គុណនាម ជាពាក្យសម្រាប់សម្ដែងលក្ខណ: របស់នាម ហើយតែងតែស្ថិតនៅ ពីខាងស្ដាំនាម ។ គុណនាម មានប្រាំមួយប្រភេទ :

 – គុណនាមប្រក្រតី

-គុណនាមចំនួន

– គុណនាមកម្មសិទ្ធិ

-គុណនាមចង្អុល

-គុណនាមសំណួរ

-គុណនាមមិនច្បាស់

     សព្វនាម ជាពាក្យប្រើសម្រាប់ជំនួសនាម កន្សោមនាម និងល្បះ ដើម្បីជៀសវាង ការប្រើពាក្យច្រំដែល ។ 

  • ចំណាំ : – បំពេញមុខងារជា នាម និងកន្សោមនាម

– ជាប្រធានក្នុងល្បះ និងជាកម្មបទក្នុងល្បះ

សព្វនាម មានប្រាំមួយប្រភេទ :

– សព្វនាមចង្អុល

– សព្វនាមឈ្នាប់

– សព្វនាមសំណួរ

– សព្វនាមមិនច្បាស់

– សព្វនាមបុរិស:

– សព្វនាមកម្មសិទ្ធិ

     គុណកិរិយា ជាពាក្យបញ្ជាក់លក្ខណ: ឲ្យអំពើរបស់កិរិយា​ ឬកម្រិតរបស់គុណនាម ឬកិរិយាខ្លួនឯង ។

– គុណកិរិយាកាល

– គុណកិរិយាកន្លែង

– គុណកិរិយាបំណែប

– គុណកិរិយាបរិមាណ

– គុណកិរិយាសំណួរ

Leave a Reply

Your email address will not be published. Required fields are marked *